សន្និបាតប្រចាំឆ្នាំនៃអង្គការសម្ព័ន្ធចាប់ដៃលើកទី៣៧ ដែលរៀបចំឡើងដោយអង្គការសម្ព័ន្ធចាប់ដៃ
BY SOM SIVWINPublished on 14 Sep, 2023
សន្និបាតប្រចាំឆ្នាំនៃអង្គការសម្ព័ន្ធចាប់ដៃលើកទី៣៧ ដែលរៀបចំឡើងដោយអង្គការសម្ព័ន្ធចាប់ដៃ
(DK Meeting Center)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ បានអញ្ជើញចូលរួម ជាអធិបតីក្នុងសន្និបាតប្រចាំឆ្នាំនៃអង្គការសម្ព័ន្ធចាប់ដៃលើកទី៣៧ ដែលរៀបចំឡើងដោយអង្គការសម្ព័ន្ធចាប់ដៃ និងមាន៥៦អង្គការកំពុងធ្វើការប្រឆាំងការជួញដូរមនុស្ស ក្នុង១៤រាជធានី ខេត្ត ។ មានការចូលរួមពីគ្រប់ស្ថាប័នដែលពាក់ព័ន្ធ អង្គការសមាជិក ដៃគូ ជាច្រើនរូប ។
សន្និបាត ប្រារព្ធឡើងក្នុងគោលបំណង ១. ដើម្បីពង្រឹងកម្មវិធីសម្ព័ន្ធតាមរយៈការជូនដំណឹងអំពីបទដ្ឋាន ច្បាប់ គំរូ និងការអនុវត្តល្អបំផុត ។ ២. ដើម្បីអភិវឌ្ឍការឆ្លើយតបជាយុទ្ធសាស្រ្ត និងការច្នៃប្រឌិតថ្មីដែលមានមូលដ្ឋានលើស្តង់ដារដែលបានយល់ព្រមដើម្បី បញ្ចប់ការជួញដូរនិងការរំលោភបំពាន។ ៣. ដើម្បីកំណត់និន្នាការ និងគម្លាតនៃការជួញដូរមនុស្សដោយការរក្សាការធ្វើបច្ចុប្បន្នភាពដល់សមាជិកអំពីការរកឃើញតាមរយៈការស្រាវជ្រាវដែលពាក់ព័ន្ធ ៕