កិច្ចប្រជុំត្រួតពិនិត្យកម្លាំង របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ
BY SOM SIVWINPublished on 11 Sep, 2023
កិច្ចប្រជុំត្រួតពិនិត្យកម្លាំង របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ
អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ៖ នៅព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ មានរៀបចំការប្រជុំជួរពិនិត្យកម្លាំង ដឹកនាំដោយលោកជំទាវ ឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង ។
នៅក្នុងឱកាសនៃការប្រជុំជួរពិនិត្យកម្លាំង នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកជំទាវប្រធានអង្គប្រជុំ បានសង្កត់ធ្ងន់ទៅលើការរៀបចំទុកដាក់ឯកសារ ក្នុងទម្រង់ជាអេឡិចត្រូនិក ដើម្បីងាយស្រួលរក្សាទុក និងស្វែងរកពេលមានត្រូវការចាំបាច់។ បច្ចុប្បន្ន អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ មានបំពាក់ប្រព័ន្ធបច្ចេកវិទ្យា វីគី (wiki) សម្រាប់សម្រួលដល់ការរក្សាទុកឯកសារអេឡិចត្រូនិក ព័ត៌មាន សំខាន់ៗនិងការស្វែងរក ប៉ុន្តែពុំសូវឃើញមានការប្រើប្រាស់ដោយក្រុមការងារ ក៏ដូចជាលេខាធិការដ្ឋាន។ ដូច្នេះដើម្បីជំរុញការប្រើប្រាស់ លោកជំទាវប្រធានអង្គប្រជុំ បានណែនាំ លោកស្រីវរសេនីយ៍ឯក គុណ កែវរស្មី ប្រធានការិយាល័យស្រាវជ្រាវព័ត៌មាន រៀបចំលិខិតស្នើសុំចាត់មន្ត្រីបង្គោល ពីក្រុមជំនួយកិច្ចការទាំង៦ និងលេខាធិការដ្ឋាន ដើម្បីទទួលវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធ wiki របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ។