Published on 06 Sep, 2023
វគ្គផ្សព្វផ្សាយច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ អំពើជួញដូរមនុស្ស កិច្ចអន្តរាគមន៍ ជួយជនរង គ្រោះស្ត្រី និងកុមារដោយការបំពានផ្លូវភេទ
ខេត្តកំពង់ធំ៖ ថ្ងៃសុក្រ ១រោច ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ នៅថ្ងៃទី០១ ខែកញ្ញា ២០២៣ លេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តកំពង់ធំ បានរៀបចំវគ្គផ្សព្វផ្សាយច្បាប់ស្តីពីការទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារ អំពើជួញដូរមនុស្ស កិច្ចអន្តរាគមន៍ជួយជនរង គ្រោះស្ត្រី និងកុមារដោយ ការបំពាន ផ្លូវភេទ និងវិធីសាស្ត្រចំណាកស្រុកដោយ សុវត្ថិភាព នៅឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំក្រោមអធិបតី ភាពលោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត និងជាប្រធាន លេខាធិការដ្ឋានគ.ខ.ប.ជ ខេត្ត ដែលមាន អ្នកចូលរួមមានលោក លោកស្រី ជាប្រធានក្រុមការងារ នៃគ.ខ.ប.ជ លោកអភិបាលរងស្រុក និងលោក អធិការរងស្រុក ទទួលបន្ទុកការងារ ប្រយុទ្ធប្រឆាំង អំពើជួញ ដូរមនុស្សស្រុក ការិយាល័យជំនាញពាក់ព័ន្ធ អធិការ អធិការរង ប្រធាន និងសមាជិកក្រុមប្រឹក្សាឃុំ សិស្សានុសិស្ស សរុបចំនួន៤០០នាក់ ។
យោងតាមប្រសាសន៍ លោកស្រីស្នងការរង វគ្គផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងឲ្យអ្នកចូលរួម ប្រជាពលរដ្ឋ ទទួលបាននូវចំណេះ ដឹងពាក់ព័ន្ធ ទៅនឹងការអប់រំផ្សព្វផ្សាយ ស្តីអំពីការទប់ស្កាត់ ការជួញដូរមនុស្ស ព្រមទាំងអំពើធ្វើ អាជីវកម្មផ្លូវភេទព្រមទាំងការធ្វើបទបង្ហាញ ផ្សព្វផ្សាយអំពី វគ្គបណ្តុះ បណ្តាលផ្សេងៗ ទាក់ទងទៅ នឹងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ និងកាន់តែច្បាស់អំពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន តាមការឃោសនារបស់មេខ្យល់អូសទាញនិងដើម្បីបង្ការទប់ស្កាត់អំពើជួញដូរមនុស្សតាមគ្រប់រូបភាព ៕