វេទិកាផ្សព្វផ្សាយ ច្បាប់ស្តីពីការបង្រា្កប អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន គខបជ ខេត្តកណ្តាល

BY SOM SIVWIN

Published on 01 Sep, 2023

វេទិកាផ្សព្វផ្សាយ ច្បាប់ស្តីពីការបង្រា្កប អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ, ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន គ.ខ.ប.ជ ខេត្តកណ្តាល

នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានរៀបចំវេទិកាផ្សព្វផ្សាយ ច្បាប់ស្តីពីការបង្រា្កប អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ, ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ក្រោមអធិបតីភាពលោកស្រីឧត្តមសេនីយ៍ត្រី ឈឹម វណ្ណនី ស្នងការរងនគរបាលខេត្ត ជាវាគ្មិន និងតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប.ជ   ធ្វើនៅបរិវេណសាលាឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ដែលមានសមាសភាពចូលរួមមាន លោក លោកស្រី ប្រធានក្រុមការងារទាំង៦ នៃ គ.ខ.ប.ជ ការិយាល័យជំនាញពាក់ព័ន្ធ លោកអភិបាលរងស្រុក និងលោកអធិការរងស្រុក ទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សស្រុក ប្រធាន និងសមាជិកក្រុមប្រឹក្សាឃុំ ប្រធានប៉ុស្តិ៍រដ្ឋបាលឃុំ មេភូមិ និងជំនួយការភូមិ សិស្សអនុវិទ្យាល័យ និងប្រជាពលរដ្ឋក្នុងឃុំនៃស្រុកស្អាង សរុប ចំនួន ២៧១នាក់ ស្រី ១៤៦នាក់ ។

វេទិកាផ្សព្វផ្សាយនេះធ្វើឡើងក្នុងគោលបំណង ឲ្យអ្នកចូលរួមទទួលបាននូវចំណេះដឹងពាក់ព័ន្ធទៅនឹងការអប់រំផ្សព្វផ្សាយ ស្តីអំពីការទប់ស្កាត់ ការជួញដូរមនុស្ស ព្រមទាំងអំពើធ្វើអាជីវកម្មផ្លូវភេទ ព្រមទាំងការធ្វើបទបង្ហាញផ្សព្វផ្សាយអំពីវគ្គបណ្តុះបណ្តាលផ្សេងៗ ទាក់ទងទៅនឹងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងបានយល់ដឹង អំពីការស្វែងរកដំណោះ ស្រាយខាងផ្លូវច្បាប់ នៅពេលដែលបងប្អូនបានជួបប្រទះបញ្ហាផ្សេងៗ ដែលពិបាកដោះស្រាយ ។

 

 


   

Official Telegram NCCT Cambodia