កិច្ចប្រជុំ តុមូលថ្នាក់តំបន់ស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបង្ការអំពើជួញដូរមនុស្ស បណ្ដាលមកពីការរំលោភបំពានតាមប្រព័ន្ធ បច្ចេកវិទ្យា

BY SOM SIVWIN

Published on 02 Sep, 2023

កិច្ចប្រជុំតុមូលថ្នាក់តំបន់ស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបង្ការអំពើជួញដូរមនុស្ស បណ្ដាលមកពីការរំលោភបំពានតាមប្រព័ន្ធ បច្ចេកវិទ្យា

ឥណ្ឌូនេស៊ី-បាលី៖ ថ្ងៃទី២៩-៣០ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ ឧត្ដមសេនីយ៍ទោ រ៉ន សិរីលក្ខិណា លោកឧត្ដមសេនីយ៍ត្រី តែ សុថារេត អគ្គលេខាធិការរង គជបជ បានអញ្ជើញចូលរួម កិច្ចប្រជុំ តុមូលថ្នាក់តំបន់ស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបង្ការអំពើជួញដូរមនុស្ស បណ្ដាលមកពីការរំលោភបំពានតាមប្រព័ន្ធ បច្ចេកវិទ្យា នៅសណ្ឋាគារ Pullman ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ សមាសភាព អញ្ជើញចូលរួមពីភាគីកម្ពុជា រួមមាន លោកជំទាវ ឧត្ដមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង ទទួលបន្ទុកក្រុមជំនួយកិច្ចការ សហប្រតិបត្តិការអន្តរជាតិ លោកឧត្ដមសេនីយ៍ត្រី តែ សុថារេត អគ្គលេខាធិការរង ទទួលបន្ទុកក្រុមជំនួយកិច្ចការ អនុវត្តច្បាប់ និងលោកស្រី ប៉ក់ គុណលីនដា ប្រធានការិយាល័យគាំពារពលរដ្ឋខ្មែរ នៃនាយកដ្ឋានកុងស៊ុល នៃក្រសួងការបរទេស សរុបចំនួន០៣រូប (ស្រ្តី០២រូប)។

កិច្ចប្រជុំនេះរៀបចំ ដោយ ក្រសួងការបរទេស ប្រទេសឥណ្ឌូនេស៊ី សហការជាមួយអង្គការ IOM មានសមាសភាពចូលរួមសរុប ៧០រូប មកពីប្រទេសចិន ស្រីលង្ការ ឥណ្ឌា អាមេរិក អូស្រ្តាលី កេនយ៉ា។ គោលបំណង នៃកិច្ចប្រជុំបានផ្ដោតទៅលើ ចំនុចសំខាន់ៗ មួយចំនួនរួមមាន តួនាទីរបស់អាស៊ាន ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់ បច្ចេកវិទ្យាខុស ការសម្របសម្រួល ឆ្លើយតបក្នុងតំបន់ បច្ចុប្បន្នភាព នៃការដំណើរការរបស់ Bali Process បង្កើនការយល់ដឹង ក្នុងចំណោមមន្ត្រីអនុវត្តច្បាប់ និងមន្ត្រីកុងស៊ុល តួនាទីរបស់វិស័យឯកជន ក្នុងការទប់ស្ដាក់ការជួញដូរតាមបច្ចេកវិទ្យា ៕


   

Official Telegram NCCT Cambodia