វេទិកាផ្សព្វផ្សាយ ច្បាប់ស្តីពី ការបង្រា្កបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៅឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល

BY SOM SIVWIN

Published on 31 Aug, 2023

វេទិកាផ្សព្វផ្សាយ ច្បាប់ស្តីពី ការបង្រា្កបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើ ចំណាកស្រុកដោយប្រថុយប្រថាន

គ.ខ.ប.ជ ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧  ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានរៀបចំវេទិកាផ្សព្វផ្សាយច្បាប់ស្តីពី ការបង្រា្កបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារ ជនរងគ្រោះ និងផល ប៉ះពាល់នៃការធ្វើ ចំណាកស្រុកដោយប្រថុយប្រថាន ក្រោមអធិបតីភាព លោកជំទាវ ហ៊ុន កុសនី អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប.ជ និងលោកស្រីឧត្តមសេនីយ៍ត្រី ឈឹម វណ្ណនី ស្នងការរងនគរបាលខេត្ត ជាវាគ្មិន  ធ្វើនៅបរិវេណវត្តព្រែកទម្លាប់ ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ដែលមានសមាសភាព ចូលរួមលោក លោកស្រី ប្រធានក្រុមការងារទាំង៦ នៃគ.ខ.ប.ជ លោកស្រីអភិបាលរងក្រុង និងលោកអធិការរងក្រុង ទទួលបន្ទុកការងារប្រយុទ្ធ ប្រឆាំងអំពើជួញ ដូរមនុស្សក្រុង ការិយាល័យជំនាញពាក់ព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាសង្កាត់ ប្រធានប៉ុស្តិ៍រដ្ឋបាលសង្កាត់ មេភូមិ និងជំនួយការភូមិ សិស្សវិទ្យាល័យ និងអនុវិទ្យាល័យ និងប្រជាពលរដ្ឋ ក្នុងឃុំនៃស្រុកលើកដែក សរុបចំនួន ២៦៧នាក់ ស្រី១៣៦នាក់ ។

ប្រភពពី៖ លេខាធិការដ្ឋាន គ.ខ.ប.ជ


   

Official Telegram NCCT Cambodia