កិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់ក្នុងការអនុវត្តកម្មវិធីសិទ្ធិពលករនេសាទនៅអាស៊ីអាគ្នេយ៍

BY SOM SIVWIN

Published on 30 Aug, 2023

កិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់ក្នុងការអនុវត្តកម្មវិធីសិទ្ធិពលករនេសាទនៅអាស៊ីអាគ្នេយ៍

សណ្ឋាគារភ្នំពេញ៖ ព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព​.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ ចាន់រ៉ា អគ្គលេខាធិការរង គ.ជ.ប.ជ បានដឹកនាំលោកឧត្តមសេនីយ៍ទោ ស្រី សាមឌី ប្រធានក្រុមជំនួយកិច្ចការ ទេសន្ដរប្រវេសន៍ និងខ្ញុំបាទវរសេនីយ៍ឯក អោក ភារិន អនុប្រធានក្រុមជំនួយកិច្ចការ ទេសន្ដរប្រវេសន៍ ចូលរួមកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់ក្នុងការអនុវត្តកម្មវិធីសិទ្ធិពលករនេសាទនៅអាស៊ីអាគ្នេយ៍ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅសណ្ឋាគារភ្នំពេញ ។

សមាសភាពចូលរួមកិច្ចប្រជុំមានចំនួន ៤៣នាក់ ស្រី១០នាក់ មកពីគ.ជ.ប.ជ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងកិច្ចការនារី នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រដ្ឋបាលជលផល មន្ទីរការងារខេត្តកោះកុង អង្គការ ILO, IOM, ACRA, UN-WOMEN, CENTRAL និងតំណាងសហជីប។

គោលបំណងកិច្ចប្រជុំ៖

១. ពង្រឹងក្របខណ្ឌច្បាប់ គោលនយោបាយ និងបទដ្ឋានគតិយុត្តទាក់ទង នឹងទេសន្ដរប្រវេសន៍ ដើម្បីស្វែងរកការងារ និងបទដ្ឋានការងារដោយ ផ្ដោតការយកចិត្តទុកដាក់លើវិស័យ នេសាទ និងការកែច្នៃអាហារសមុទ្រនៅអាស៊ីអាគ្នេយ៍។

២. ការពារសិទ្ធិការងារ និងលើកកម្ពស់បរិយាកាសការងារប្រកបដោយសុវត្ថិភាព និងសន្ដិសុខសម្រាប់ ពលករទេសន្ដរប្រវេសន៍គ្រប់រូប ចាប់តាំងពីការជ្រើសរើសរហូតដល់ធ្វើមាតុភូមិនិវត្ត។

៣. ផ្ដល់ការគាំទ្រដល់ពលករទេសន្ដរប្រវេសន៍ ក្រុមគ្រួសារ និងសហគមន៍របស់ពួកគេដើម្បីលើកកម្ពស់ និងប្រើប្រាស់សិទ្ធិរបស់ពួកគេ។


   

Official Telegram NCCT Cambodia