សិក្ខាសាលាពិគ្រោះយោបល់ អំពីការធ្វើបច្ចុប្បន្នភាពលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងរាជរដ្ឋា ភិបាលកម្ពុជា និងសាធារណរដ្ឋ សង្គមនិយមវៀតណាមស្តីពីនីតិវិធីប្រតិបត្តិ

BY SOM SIVWIN

Published on 30 Aug, 2023

សិក្ខាសាលាពិគ្រោះ យោបល់ អំពីការធ្វើបច្ចុប្បន្នភាពលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងរាជរដ្ឋា ភិបាលកម្ពុជា និងសាធារណរដ្ឋ សង្គមនិយមវៀតណាមស្តីពីនីតិវិធីប្រតិបត្តិ

ក្រុងព្រះសីហនុ-សណ្ឋាគារឯករាជ្យ៖ ថ្ងៃទី២៩-៣០ខែ សីហា ឆ្នាំ២០២៣ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ឯកឧត្តមឧត្តមសេនីយ៍ឯក លី តុងហ៊ុយ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ លោកឧត្តមសេនីយ៍ទោ សេក ស៊ីវ៉េត ប្រធាននាយកដ្ឋានការពារជនរងគ្រោះ នៃអគ្គលេខាធិការដ្ឋានគ.ជ.ប.ជបានចូលរួមសិក្ខាសាលាពិគ្រោះ យោបល់ អំពីការធ្វើបច្ចុប្បន្នភាពលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងរាជរដ្ឋា ភិបាលកម្ពុជា និងសាធារណរដ្ឋ សង្គមនិយមវៀតណាមស្តីពីនីតិវិធីប្រតិបត្តិ បទដ្ឋានក្នុងការកំណត់អត្តសញ្ញាណ នឹងការធ្វើមាតុភូមិនិវត្តន៍ ជនរងគ្រោះដោយអំពើជួញដូរមនុស្ស  ក្រោមអធិបតីភាព ឯកឧត្តម ញឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

សិក្ខាសាលានេះផងដែរ មានការចូលរួមពី មន្រ្តីរាជការ របស់ក្រសួង សង្គមកិច្ច អតិតយុទ្ធជន និងយុវនីតិសម្បទា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ តំណាងពីក្រសួងយុត្តិធម៌ ក្រសួងកិច្ចការនារី តំណាងច្រកទ្វារព្រំដែននៃអគ្គអន្តោប្រវេសន៍ ជាប់ប្រទេសវៀតណាម នឹងអង្គការ ដៃគូពាក់ព័ន្ធ ក្រោមការឧបត្ថម្ភដោយអង្គការ IOM សរុបអ្នកចូលរួម មានចំនួន៦០ នាក់ ស្រី១៤ នាក់ ។


   

Official Telegram NCCT Cambodia