លោកជំទាវ ជូ ប៊ុនអេង បានផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសចម្រើនជម្មាយុគម្រប់ ៧០ឆ្នាំ ឈានចូល៧១ឆ្នាំ

BY SOM SIVWIN

Published on 15 Aug, 2023

លោកជំទាវ ជូ ប៊ុនអេង បានផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសចម្រើនជម្មាយុគម្រប់ ៧០ឆ្នាំ ឈានចូល៧១ឆ្នាំ ។

តាងនាមអគ្គលេខាធិការដ្ឋាន ថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស  លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ បានផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសចម្រើនជម្មាយុគម្រប់ ៧០ឆ្នាំ ឈានចូល៧១ឆ្នាំ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នេះ ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាថ្នាក់ដឹកនាំមួយរូបពោរពេញ ទៅដោយគុណធម៌ និងគំរូវីរភាពដ៏ប្រពៃ ហើយតែងតែខិតខំប្រឹងប្រែងលើកស្ទួយសិទ្ធិនារី ការពារអត្តសញ្ញាណជាតិ ប្រពៃណី ទំនៀមទំលាប់ និងវប្បធម៌ដ៏ល្អផូរផង់ និងបានចូលរួមគ្រប់សកម្មភាព ក្នុងទិសដៅបម្រើឧត្តមប្រយោជន៍ជាតិ និងសុខុមាលភាពប្រជាជន ។

យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោកទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទាន ពរជ័យ សិរីសួស្តី ជ័យមង្គល គ្រប់ប្រការ ជូនដល់សម្តេចកិត្តិសង្គហបណ្ឌិត និងកូនប្រុស កូនស្រី ចៅប្រុស ចៅស្រីទាំងអស់ សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

 


   

Official Telegram NCCT Cambodia