កិច្ចប្រជុំ ការពង្រឹងបែបបទ និងវឌ្ឍនភាពការងាររបស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ

BY SOM SIVWIN

Published on 17 Jul, 2023

កិច្ចប្រជុំ ការពង្រឹងបែបបទ និងវឌ្ឍនភាពការងាររបស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ

អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ៖ ព្រឹកថ្ងៃចន្ទ ៨រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧  ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យកម្លាំងរួមវេនទី៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ កែវ សុវណ្ណារ៉ា អគ្គលេខាធិការរង  នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ដើម្បីពង្រឹងវិន័យ បែបបទ និងវឌ្ឍនភាពការងារ របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ និងបានផ្តល់នូវអនុសាសន៍ណែនាំជូនដល់ ថ្នាក់ដឹកនាំ និងមន្រ្តី តាមបណ្តាការិយាល័យ ចំនុះអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ទាំងអស់ សូមឱ្យគោរពពេលវេលា ឱ្យបានត្រឹមត្រូវ និងមានភាពច្បាស់លាស់ក្នុងការបំពេញភារកិច្ច ទាំងការបម្រើការងារផ្ទៃក្នុង និងការងារចុះមូលដ្ឋាន ដោយរៀបចំរបាយការណ៍ប្រចាំសប្តាហ៍តាមក្រុមនីមួយៗ ដាក់ជូនលេខាធិការដ្ឋាន ដើម្បីលេខាធិការដ្ឋានមានរបាយការណ៍ គោរពរាយការណ៍ជូនថ្នាក់ដឹកនាំប្រធានអង្គភាពឱ្យទាន់ពេលវេលា មានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធានលេខាធិការដ្ឋាន ប្រធានក្រុមជំនួយកិច្ចការទាំង៦ ប្រធាន អនុប្រធាន ការិយាល័យ មន្រ្តីទទួលបន្ទុកការងាររបាយការណ៍ និងមន្រ្តីពាក់ព័ន្ធ របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ។

 

 


   

Official Telegram NCCT Cambodia