អំពី​​យើង 

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បង្កើតឡើងដោយព្រះរាជក្រឹត្យ លេខ នស/រកត/០៦១៤/៨០៨ ចុះថ្ងៃទី២៥​ ខែមិថុនា ឆ្នាំ២០១៤ ដឹកនាំដោយ សម្តេចក្រឡាហោម​​ ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន​ គ.ជ.ប.ជ ដែលមានក្រសួង ២១ និង​​អង្គភាពជំនាញ ៥ ជាសមាជិក ។

ដែលចែកចេញជា ៦ក្រុមការងារអន្តរក្រសួង ស្ថាប័ន៖

 

គ.ជ.ប.ជ  ជាយន្តការជាតិតែមួយ ដែលទទួលខុសត្រូវជម្រុញការអនុវត្តច្បាប់ គោលនយោបាយជាតិ និងអន្តរជាតិ ផែនការ គោលនយោបាយរាជរដ្ឋាភិបាល ដែលពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ព្រមទាំងធ្វើការតាមដាន ត្រួតពិនិត្យ វាយតម្លៃយ៉ាងល្អិតក្អន់ លើស្ថានភាព លទ្ធផល និងភាពប្រឈមទាំងឡាយក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ្រប់រូបភាពដែលកើតមានឡើងនៅក្នុង និងក្រៅព្រះរាជាណាចក្រកម្ពុជា។

ប្រវត្តិ គ.ជ.ប.ជ

មុននឹងមាន គ.ជ.ប.ជ  សព្វថ្ងៃ ប្រទេសកម្ពុជាមាន ‌"គណៈកម្មាធិការជាតិដឹកនាំការបង្រ្កាបអំពើជួញដូរមនុស្ស ការរត់ពន្ធ ការធ្វើអាជីវកម្មពលកម្មលើមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទក្នុងប្រទេសកម្ពុជា (ប.ជ.រ.ព.ភ)" ដោយអនុក្រឹត្យលេខ ១៦២ អនក្រ/បក ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៩ ដែលដឹកនាំដោយ សមេ្តចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និងមានរដ្ឋមន្រ្តីក្រសួងមួយចំនួន និងថ្នាក់ដឹកនាំតំណាងក្រសួងចំនួន១៤ជាសមាជិក។

នៅក្នុងឆ្នាំ២០១៤ គណៈកម្មាធិការជាតិ (ប.ជ.រ.ព.ភ) បានរៀបចំទៅជាគណៈកម្មាធិការជាតិ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៦១៤/៨០៨ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤ "ស្ដីពីការបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស" ហៅកាត់ថា គ.ជ.ប.ជ  និងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ១៤៥ សសរ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ "ស្ដីពីការតែងតាំងសមាសភាពគណៈកម្មាធិការជាតិប្រយទ្ធប្រឆាំងអំពើជួញដូរមនុស្ស" (គ.ជ.ប.ជ) និងអនុក្រឹត្យលេខ ២៧៣ អនក្រ.បក ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤ "ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)"។  

គណៈកម្មាធិការក្រោមជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ៖

1  2  

  

រក្សាសិទ្ធគ្រប់យ៉ាង© ២០១៧

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស