ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ឆ្នាំ២០១៨ លើកទី១២ ក្រោមប្រធានបទ៖ សហការ! បង្ការ! ទប់ស្កាត់! បង្រ្កាប! ផ្តន្ទាទោស! សង្គ្រោះ! ការពារ!

BY SOM SIVWIN

Published on 18 Dec, 2018

(រាជធានីភ្នំពេញ)​ ៖​ នារសៀលថ្ងៃពុធ​ ៥​កើត​ ខែ​ មិគសិរ​ ឆ្នាំ​ ច​ សំរឹទ្ធិសក័​ ព.​ ស​ ២៥៦២​ ត្រូវ​នឹង​ ថ្ងៃ​ទី​ ១២ ខែធ្នូ ឆ្នាំ២០១៨ នៅសាលមហោស្រពកោះពេជ្រ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស​ បានរៀបចំមិទ្ទិញអបអរសាទរ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស​១២​ធ្នូ​ ឆ្នាំ​២០១៨​ លើកទី​១២​ ​ក្រោមប្រធា​នបទ​៖ សហការ​! បង្ការ! ទប់ស្កាត់! បង្រ្កាប​! ផ្តន្ទាទោស​! សង្គ្រោះ​! ការពារ​!  ក្រោមអធិបតីភាពរបស់ សម្តេច​ក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ជាប្រធានគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា ។ អញ្ជើញចូលរួមក្នុងអង្គពិធីនេះមាន​ ឯកឧត្តមលោកជំទាវ ជាប្រធាន អនុប្រធានគណៈកម្មាធិការ និងជាសមាជិកនៃព្រឹទ្ធសភា រដ្ឋសភា និងសមាជិករាជរដ្ឋាភិបាល ឯកឧត្តមលោកជំទាវ តំណាងអង្គទូតនានានៃបណ្តាប្រទេសជាមិត្ត ដែលមាននិវេសនដ្ឋាននៅកម្ពុជា លោកឧកញ្ញ៉ា អ្នកឧកញ្ញ៉ា អស់លោកលោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ  តំណាងសមាគម​ តំណាងក្រុមហ៊ុនឯកជន​ តំណា​ងអង្គការក្រៅរដ្ឋាភិបាល​ តំណាងសាសនា​ នា​នា​(ទាំងបួននិកាយ) ប្រចាំព្រះរាជាណាចក្រកម្ពុជា​ សហភាពសហព័ន្ធយុវជនកម្ពុជា​(សសយក) និស្សិត សិស្សានុសិស្ស​ ព្រះសង្ឃ​ តាជី​ យាយជី សរុបប្រមាណជិត៣០០០អង្គនាក់ ។

ឱកាសជួបជុំដ៏មានអត្ថន័យនេះ គឺក្នុងគោលបំណងបញ្ជាក់ជូនជនរួមជាតិ និងសហគមន៍អន្តរជាតិឲបានជ្រាបថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តយកចិត្តទុកដាក់កាន់តែខ្លាំងក្លាក្នុងការការពារប្រជាពលរដ្ឋពីភាពរងគ្រោះទាំងឡាយដោយឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលបានបង្កឲមានវិនាសកម្មជាថ្មីដល់មនុស្សជាតិ ហើយបាននឹងកំពុងក្លាយជាទាសភាពសម័យទំនើបគួរឲភ័យខ្លាច និងស្អប់ខ្ពើម។ យុទ្ធនាការនេះនឹងបន្តធ្វើយ៉ាងគគ្រឹកគគ្រេងផងដែរ តាមបណ្តារាជធានី ខេត្ត និងតាមប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីបញ្រ្ជាបការយល់ដឹងទៅដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ គួររំលឹកដែរថា៖​ គណ:កម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានប្រារពពិធី​ ទិវាជាតិ​ ១២​ ធ្នូ ជាប់ៗ​ គ្នាជាបន្តបន្ទាប់​ ដើម្បីផ្សព្វផ្សាយអំពីផែនការសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សអស់រយ:ពេលបីឆ្នាំកន្លងមកហើយ​ និង​ បង្ហាញពីឆន្ទ:របស់រាជរដ្ឋាភិបាល​ ក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់សម្តេច​ អគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនស្ស..៕

 

 

 

 



រក្សាសិទ្ធគ្រប់យ៉ាង© ២០១៧

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស




Page generated in 0.038 seconds, with 8 database query.