សិក្ខាសាលា "ពិនិត្យ និងសម្រេច លើសេចក្តីព្រៀងចុងក្រោយ ផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០២៤-២០២៨) ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស"

BY SOM SIVWIN

Published on 06 Mar, 2024

សិក្ខាសាលា "ពិនិត្យ និងសម្រេច លើសេចក្តីព្រៀងចុងក្រោយ ផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០២៤-២០២៨) ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស"

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានរៀបចំសិក្ខាសាលា "ពិនិត្យ និងសម្រេច លើសេចក្តីព្រៀងចុងក្រោយ ផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០២៤-២០២៨) ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស" នៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ។ គោលបំណងនៃ សិក្ខាសាលា គឺដើម្បី ពិនិត្យ និងសម្រេច ទៅលើខ្លឹមសារនៃផែនការយុទ្ធសាស្ត្រ៥ ដែលបានដាក់ឲ្យពិភាក្សា ក្នុងការធ្វើបច្ចុប្បន្នភាព កែតម្រូវ និងលុបចោល នូវ គោលបំណងយុទ្ធសាស្ត្រ និងចង្កោមសកម្មភាពយុទ្ធសាស្ត្រ កាលពីកិច្ចពិភាក្សាកន្លងមក។

សិក្ខាសាលានេះធ្វើឡើងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី៥ ដល់ទី ៧ ខែមីនា ឆ្នាំ២០២៤ ដោយសមាសភាពចូលរួមត្រូវបានបែងចែកជាក្រុម ទៅតាមយុទ្ឌសាស្ត្រទាំង៤ រួមមាន៖ •បង្ការទប់ស្កាត់ •អនុវត្តច្បាប់ •ការពារជនរងគ្រោះ •ច្បាប់ និងគោលនយោបាយ។ សមាសភាពរួមមានមកពីបណ្តារក្រសួងស្ថាប័ន នៃក្រុមការងារអន្តរក្រសួងនៃជំនាញនីមួយៗ ក្នុងរចនាសម្ព័ន្ធ គ.ជ.ប.ជ ព្រមទាំងអង្គការសង្គមស៊ីវិលដែលបម្រើការងារនៅក្នុងវិស័យដែលពាក់ព័ន្ធ។ នៅក្នុងថ្ងៃទី១ (05/03/2024) គឺក្រុមការងារជំនាញ លើវិស័យ បង្ការទប់ស្កាត់។ ថ្ងៃទី២ (06/03/2024) គឺក្រុមការងារជំនាញ លើវិស័យ អនុវត្តច្បាប់។ ថ្ងៃទី៣ (07/03/2024) គឺក្រុមការងារជំនាញ លើវិស័យ ការពារជនរងគ្រោះ ។

                      

           

            

            

            

             

            

 


   

Official Telegram NCCT Cambodia