ពិធីប្រកាសចូលកាន់មុខតំណែង របស់លោកជំទាវ ឧ.ឯ ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណ:កម្ម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ

BY SOM SIVWIN

Published on 15 Nov, 2018

(ទីស្តីការក្រសួងមហាផ្ទៃ)​ ៖​ព្រឹកថ្ងៃព្រហស្បតិ៍​ ៨​កើត ខែ​កត្តិក​ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ​ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស​ គ.ជ.ប.ជ​ បានធ្វើពិធីប្រកាសចូលកាន់មុខតំណែង​ របស់លោកជំទាវ​ ឧ.ឯ​ ប៉ុណ្ណ​ សំខាន់​ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណ:កម្ម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស​ គ.ជ.ប.ជ​ ជំនួសឯកឧត្តម ថោង សំអាត ដែលត្រូវបានតែងតាំងមុខតំណែងថ្មី ក្រោមអធិបតីភាព​ លោកជំទាវ​ ជូ​  ប៊ុនអេង​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ និង​ ជាអនុប្រធានអចិន្ត្រៃយ៍​ គ.ជ.ប.ជ​  តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និង​ ជាប្រធាន នៃ​ គ.ជ.ប.ជ​  ។  

អញ្ចើញចូលរួមក្នុងកិច្ចប្រជុំនេះ​ មាន​ លោកជំទាវ​ ជួញ​ សុឆៃ​ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ​​ ឯ.ឧ​ លោកជំទាវ​ ជាអគ្គលេខាធិការរង​ ប្រធាន​ អនុប្រធាន​ ក្រុមជំនួយកិច្ចការ​ ទាំង​ ៦​ ប្រធាន​ អនុប្រធាន​ លេខាធិការដ្ឋាន​រដ្ឋបាល​ សរុបនៃ​ គ.ជ.ប.ជ​  ឯ.ឧ​ លោកជំទាវ​ អស់លោក​ លោកស្រីតំណាងក្រសួង​ ស្ថាប័ន​ ពាក់ពន្ធ័​  អភិបាលរងរាជធានី/ខេត្តទាំង២៥​ ដែល ទទួលបន្ទុកលេខាធិការដ្ឋាន​ គ.រ.ប.ជ​ /​ គ.ខ.ប.ជ​  ស្នងការរងរាជធានី/ខេត្តទទួលផែនប្រឆាំងអំពើជួញដូរមនុស្ស​  និង​អនីតិជន​ អ្នកធ្វើរបាយការណ៍រាជធានី/ខេត្ត​  ។

 


  

រក្សាសិទ្ធគ្រប់យ៉ាង© ២០១៧

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស