កិច្ចប្រជុំស្ដីពីការរៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូឆ្នាំ ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៍កោះពេជ្រ

BY SOM SIVWIN

Published on 19 Oct, 2018

(អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ) ៖ ព្រឹកថ្ងៃសុក្រ ១០ កើត ខែ អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ មានកិច្ចប្រជុំស្ដីពី ការរៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូឆ្នាំ ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន លោកជំទាវ ចាន់ ធី រដ្ឋលេខាធិការក្រសួងព័ត៌មាន លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ ឯកឧត្តម ស្រី សួន អនុរដ្ឋលេខាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ប្រធាន/អនុប្រធាន ក្រុមជំនួយកិច្ចការ ទាំង០៦ ប្រធាន/អនុប្រធានលេខាធិការដ្ឋានរដ្ឋបាលសរុប គ.ជ.ប.ជ និង លោក/លោកស្រី តំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ។

គួររំលឹកផងដែរថា ឱកាសជួបជុំក្នុងទិវាជាតិ១២ធ្នូនេះ គឺក្នុងគោលបំណងបញ្ជាក់ជូនជនរួមជាតិ និងសហគមន៍អន្តរជាតិឲ្យបានជ្រាបថារាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅតែយកចិត្តទុកដាក់កាន់តែខ្លំាំងក្លាក្នុងការការពារប្រជាពលរដ្ឋ និងប្រទេសជាតិពីភាពរងគ្រោះទាំងឡាយដោយឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលបានបង្កឲ្យុមានវិនាសកម្មជាថ្មីដល់មនុស្សជាតិ ហើយបាន និងកំពុងក្លាយជាទាសភាពសម័យទំនើបគួរឲ្យភ័យខ្លាច និងស្អប់ខ្ពើម។ យុទ្ធនាការនេះ នឹងបង្ករធ្វើយ៉ាងគគ្រឹកគគ្រេងតាមបណ្តាខេត្ត និងតាមប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីបញ្រ្ជាបការយល់ដឹងទៅដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។

 

 

 

 

 

 

 


  

រក្សាសិទ្ធគ្រប់យ៉ាង© ២០១៧

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស