អង្គសិក្ខាសាលា ស្តីពីការពង្រឹងប្រសិទ្ធភាពការងារបង្ការទប់ស្កាត់អំពើជួញដូរមនុស្សនូវកម្ពុជា

BY SOM SIVWIN

Published on 10 Sep, 2018

(កំពង់ចាម)៖ ថ្ងៃចន្ទ១កើត ខែភទ្របទ សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨  លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ បានអញ្ជើញជាអធិបតីភាពបើកអង្គសិក្ខាសាលា និងធ្វើបទបង្ហាញ ស្តីពីការពង្រឹងប្រសិទ្ធភាពការងារបង្ការទប់ស្កាត់អំពើជួញដូរមនុស្សនូវកម្ពុជា នៅមន្ទីរអប់រំយុវជន និងកីឡាខេត្ត ។ អញ្ជើញចូលជាគណៈអធិបតីក្នុងពិធីនោះផងដែរ មានលោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ លោកស្រីអភិបាលរងខេត្តកំពង់ចាម ប្រធានក្រុមប្រឹក្សា និងប្រធានមន្ទីរអប់រំ មន្ត្រីជាន់ខ្ពស់របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ  រួមនឹងសមាសភាពចូលរួមក្នុងអង្គសិក្ខាសាលា មានប្រធាន អនុប្រធានមន្ទីរ មន្រ្តីការិយាល័យ នាយកសាលា លោកគ្រូ អ្នកគ្រូ សរុបចំនួន៦០នាក់ ។

អង្គសិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងជម្រុញការចូលរួមរបស់បុគ្គលិកអប់រំក្នុងការបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្សឲកាន់តែមានភាពប្រសើរឡើង ក្រសួងអប់រំ យុវជន និងកីឡាបានសហការជាមួយអង្គការវីនរ៉ក់អន្តរជាតិ រៀបចំសិក្ខាសាលានេះឡើង នៅស្រុកចំនួន១០ របស់ខេត្តកំពង់ចាម។

 

 

 

 

 

 


  

រក្សាសិទ្ធគ្រប់យ៉ាង© ២០១៧

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស