សិក្ខាសាលាស្តីពី កិច្ចសហការដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរពលកម្ម

BY HAKLIENG

Published on 23 Aug, 2018

បាត់ដំបង)៖ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តបាត់ដំបង លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាំនអចិន្ត្រៃយ៍គជបជ បានអញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងមតិបើកអង្គសិក្ខាសាលាស្តីពី កិច្ចសហការដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរពលកម្ម ។ វត្តមានសមាសភាពដែលបានចូលរួមមានចំនួន១២២រូប អញ្ជើញពីសមាជិក សមាជិកានៃគ.ខ.ប.ជ ខេត្ត មន្រ្តីមកពីស្ថាប័នពាក់ព័ន្ធរហូតដល់មន្រ្តីថ្នាក់ឃុំ សង្កាត់ តំណាងសហគមន៍ ព្រមទាំងបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន។

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហការរវាងស្ថាប័ន និងដៃគូរពាក់ព័ន្ធដើម្បីឆ្លើយតបនឹងបញ្ហាជួញដូរពលកម្ម ជំរុញ និងពង្រឹងការអនុវត្តច្បាប់ស្តីពីការបង្រ្កាបអពើជួញដូរមនុស្ស និងអំពើអជីវកម្មផ្លូវភេទ បង្កើនការឆ្លើយតបចំពោះអំពើជួញដូរពលកម្ម លើកកម្ពស់ការបង្កើនសមត្ថភាព និងការគាំទ្រសម្រាប់ការកំណត់អត្តសញ្ញាណជនរងគ្រោះ ការបញ្ចូនករណី និងសេវាថែទាំជនរងគ្រោះ។


   

Official Telegram NCCT Cambodia