កិច្ចប្រជុំចង្អៀតពិភាក្សាលើ "បញ្ហាពពោះជំនួស"

BY SOM SIVWIN

Published on 29 Jun, 2018

(អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ)៖ ​ថ្ងៃសុក្រ​ ២​រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ​ មានកិច្ចប្រជុំ​ពិភាក្សាលើ​ "បញ្ហាពពោះជំនួស"​ ដែលត្រូវបានបង្ក្រាបកាលពីថ្ងៃទី​ ២១​ ខែមិថុនា​ ឆ្នាំ​ ២០១៨។  កិច្ចប្រជុំនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព​របស់លោកជំទាវ​ ជូ​ ប៊ុនអេង​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ និង​ជាអនុប្រធានអចិន្រ្តៃយ៍​គ.ជ.ប.ជ​ អញ្ចើញចូលរួមក្នុងអង្គប្រជុំនេះមាន​ ឯ.ឧ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯ.ឧ ជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការអយ្យការក្រសួងយុត្តិធម៌ ​ លោកជំទាវ​ ជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច​   និង​ឯ.ឧ​  លោកជំទាវ ជាអគ្គលេខាធិការរង ​ លោក​/លោកស្រី ជាប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន គ.ជ.ប.ជ តំណាងមកពីក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ ។

គួររំលឹកផងដែរថា ករណីជួលស្រ្តីពពោះជំនួសកន្លងមកកើតមាននៅបណ្តាប្រទេសដែលមានការរីកចម្រើននៅខាងអឺរ៉ុប ក្រោយបណ្តាប្រទេសទាំងនោះពិនិត្យឃើញថាអំពើនេះជាការរំលោភសិទ្ធិរបស់ស្រ្តី រួចមានវិធានការរឹតបន្តឹងករណីនេះធ្វើឲមានការហូរចូលមក ប្រទេសថៃ នេប៉ាល់ ក្រោយមកបន្តចូលដល់កម្ពុជា កាលពីមុនបញ្ហានេះបានកើតឡើងក្នុងប្រទេសអភិវឌ្ឍន៍ជាច្រើនដូចជា ប្រទេសអូទ្រីស អាល្លឺម៉ង់​ អ៊ីតាលី ស្វីស ប៉ូឡូញ ន័រវេស ស៊ុយអែត បារាំង ការពពោះជំនួសត្រូវបានហាមឃាត់ ។ ដោយឡែកប្រទេសអូស្រ្តាលី អង់គ្លេស ដាណឺម៉ាក អ៊ីស្រាអែល អេស៉្បាញ កាណាដា និងហូឡង់ ដែលអនុញ្ញាតិឲពពោះជំនួស មិនមែនជាការពពោះបែបពាណិជ្ជកម្មទេ។ នៅប្រទេសអាស៊ីកន្លងមក ដូចជាប្រទេសឥណ្ឌា ត្រូវបានប៉ាន់ប្រមាណថាឧស្សាហកម្មនេះរកចំណូលប្រហែល ៥០០លានដុល្លាក្នុងមួយឆ្នាំ ។ ប្រទេសថៃត្រូវច្បាប់អនុម័តហាមឃាត់ការជួយសម្រាលកូនបែបពាណិជ្ជកម្មសម្រាប់ ឪពុកម្តាយបរទេស ត្រូវជាប់គុកដប់ឆ្នាំ និងពិន័យជាប្រាក់ ៦៥០០ ដុល្លា ។ នៅប្រទេសកម្ពុជា ពិសេសរាជធានីភ្នំពេញ ហាក់ដូចជាមានផាសុខភាពក្នុងករណីពពោះជំនួស និងចំណាយកម្រិតទាបបន្ទាប់ពីប្រទេសឥណ្ឌា ថៃ និងស្រីលង្កាបានបិទ៕

 

 


   

Official Telegram NCCT Cambodia