ពិធីបើកសន្និសីទ អាស៊ី-អឺរ៉ុប លើកទី១៤ ស្តីពីការគ្រប់គ្រងអន្តោប្រវេសន៍ និងការគ្រប់គ្រងទេសន្តរប្រវេសន៍

BY HAKLIENG

Published on 28 Sep, 2017



ពិធីបើកសន្និសីទ អាស៊ី-អឺរ៉ុប លើកទី១៤ ស្តីពីការគ្រប់គ្រងអន្តោប្រវេសន៍ និងការគ្រប់គ្រងទេសន្តរប្រវេសន៍

 

កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ៩ព្រឹក នៅសណ្ឋាគារសុខាខេត្តសៀមរាប លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួម ក្នុងពិធីបើកសន្និសីទ អាស៊ី-អឺរ៉ុប លើកទី១៤ ស្តីពីការគ្រប់គ្រងអន្តោប្រវេសន៍ និងការគ្រប់គ្រងទេសន្តរប្រវេសន៍ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គនាយក អគ្គនាយករង នឹងសមាជិក សមាជិការមកពីបណ្តាប្រទេសតំបន់អាស៊ី អឺរ៉ុប ចំនួន២៦ ប្រទេសចូលរួមផងដែរ។ កិច្ចប្រជុំនេះ គឺជាវេទិកាប្រជុំអន្តរអន្តោប្រវេសន៍ និងតំបន់ដ៏មានសារសំខាន់មួយដែលបានផ្តល់ឱកាសដល់សមាជិក និងដៃគូរពាក់ព័ន្ធទាំងអស់ធ្វើការជួបពិភាក្សាគ្នាលើលើបញ្ហាផ្សេងៗ រួមមាន៖ វិស័យសន្តិសុខ បរិស្ថាន សិទ្ធិមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាទេសន្តប្រវេសន៍ និងកិច្ចការអន្តោប្រវេសន៍ជាដើម ។


  

រក្សាសិទ្ធគ្រប់យ៉ាង© ២០១៧

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស