គណៈកម្មាធិការជាតិ គ.ជ.ប.ជ បានរៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការវាយតម្លៃអនុវត្តផែនការយុទ្ធសាស្រ្តជាតិ៥ឆ្នាំ (២០១៩-២០២៣) និងការបង្កើតផែនការយុទ្ធសាស្រ្តជាតិ៥ឆ្នាំ (២០២៤-២០២៨)

BY SOM SIVWIN

Published on 13 Nov, 2023

គណៈកម្មាធិការជាតិ គ.ជ.ប.ជ បានរៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការវាយតម្លៃអនុវត្តផែនការយុទ្ធសាស្រ្តជាតិ៥ឆ្នាំ  (២០១៩-២០២៣) និងការបង្កើតផែនការយុទ្ធសាស្រ្តជាតិ៥ឆ្នាំ (២០២៤-២០២៨)

ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃចន្ទ ១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានរៀបចំសិក្ខាសាលាថ្នាក់ជាតិការវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០១៩-២០២៣) និងការបង្កើតផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០២៤-២០២៨) ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ។

អង្គសិក្ខាសាលានេះផងដែរ មានការអញ្ជើញចូលរួម ពីឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ញឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ លោកជំទាវ មីន មាណវី រដ្ឋលេខាធិការក្រសួងសាធារណៈការដឹកជញ្ជូន ឯកឧត្តម សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារ ជាតិ ឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការក្រសួងប្រែសណីយ៍ លោកជំទាវ ជូ ពុទ្ធានី អនុរដ្ឋលេខាធិការក្រសួងផែនការ លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់នេសាទ លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ និងឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ជាអនុប្រធាន និងសមាជិកនៃគ.ជ.ប.ជ ថ្នាក់ដឹកនាំរបស់អគ្គលេខាធិការដ្ឋាន គជបជ  មានអគ្គលេខាធិការរង ប្រធានលេខាធិការដ្ឋាន និងមន្រ្តីជំនាញ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កងរាជអាវុធហត្ថ  តំណាងអង្គការជាដៃគូរអភិវឌ្ឍជាមួយគ.ជ.ប.ជ មានដូចជា IJM, USIAD, UNISEF, UNDP ASEAN-ACT, IOM, Caritas Cambodia, Caritas Swiss, ERIK Development Partner,MARICI, Hagar, A21, Chab Dai, Winrock International, Terre des Hommes, AIM, APLE, Cambodia-ACT, CPU, UN-Woman, CWCC, ILO Cambodia, CARE, Rattanak Internationnal, Plan International   និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប សរុប១០២នាក់ ស្រី៤៧ នាក់ ។

យោងតាមប្រសាសន៍របស់ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ បានថ្លែងថា  សិក្ខាសាលាដែលប្រារព្ធឡើងនេះ គឺជាកិច្ចប្រជុំក្បាលម៉ាស៊ីនថ្នាក់ជាតិដើម្បីវាយតម្លៃចំណុចខ្វះខាត ចន្លោះប្រហោង នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០១៩-២០២៣) ក៏ដូចជាពិភាក្សាប្រមូលធាតុចូល និងទិន្នន័យពីអ្នកពាក់ព័ន្ធទាំងអស់ដែលជាសមាជិកនៃគណៈកម្មាធិការជាតិគ.ជ.ប.ជ សម្រាប់រៀបចំផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំបន្ត (២០២៤-២០២៨)។ លោកជំទាវបានបញ្ជាក់ថា ការរៀបចំផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០២៤-២០២៨) នេះគឺផ្អែកលើការវាយតម្លៃយុទ្ធសាស្ត្រចាស់ដែលជាមូលដ្ឋានគ្រឹះ ពោលគឺការអនុវត្តយុទ្ធសាស្ត្រ៥ឆ្នាំកន្លងទៅ(២០១៩-២០២៣) និងផែនការយុទ្ធសាស្ត្រឆ្នាំមុនៗ រួមមាន ផែនការសកម្មភាព ឆ្នាំ២០១១-២០១៣, ផែនការសកម្មភាព២០១៤-២០១៨, និងឯកសារគោលសម្រាប់អនុវត្ត ឆ្នាំ២០១៦-២០១៨ ជាដើម។ 

សិក្ខាសាលានេះផងដែរ នឹងបង្កើតជាក្រុមពិភាក្សារវាងអង្គការដៃគូរពាក់ព័ន្ធ និងក្រសួងស្ថាប័នជំនាញ ដែលជាសមាជិកគ.ជ.ប.ជ ក្នុងការស្វែងរកធាតុចូលស្តីពីសមិទ្ធផលការងារ បញ្ហាប្រឈម និងយុទ្ធសាស្រ្តកំពុងអនុវត្តបន្ត សម្រាប់ដាក់ចូលក្នុងផែនការយុទ្ធសាស្រ្តជាតិ គ.ជ.ប.ជ (២០២៤-២០២៨) ៕


   

Official Telegram NCCT Cambodia