សិក្ខាសាលាស្តីពីការពង្រឹងអក្ខរាវីរុទ្ធ ក្រមសីលធម៌លើវេទិកា ឬផ្សាយផ្ទាល់ និងឈ្វេងយល់ពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងគ្រឿងញៀន

BY SOM SIVWIN

Published on 27 Oct, 2023

ទីស្តីការក្រសួងព័ត៌មាន៖ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣  លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញជាគណៈអធិបតីក្នុង អង្គសិក្ខាសាលាស្តីពីការពង្រឹងអក្ខរាវីរុទ្ធ ក្រមសីលធម៌លើវេទិកា ឬផ្សាយផ្ទាល់ និងឈ្វេងយល់ពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងគ្រឿងញៀន មានការអញ្ជើញចូលរួមជាគណៈអធិបតី ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការ និងថ្នាក់ដឹកនាំជាអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយិការ ទូរទស្សន៍ និងវិទ្យុជាតិ នៃក្រសួងព័ត៌មាន, ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន(គ.ជ.ប.ជ) មានឯកឧត្តម អគ្គលេខាធិការរង, ឯកឧត្តម អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ,និងថ្នាក់ដឹកនាំ នៃអាជ្ញាធរ ជាតិប្រឆាំងគ្រឿងញៀន(អ.ជ.ប.អ.ញ), តំណាងពីមន្ទីរព័ត៌មានទាំង២៥ ខេត្ត/ក្រុង អ្នកពាក់ព័ន្ធ ផ្នែកសារព័ត៌មានឯកជន និងប្រធាន អនុប្រធាន សមាជិក សមាជិការ នៃក្រុមសម្ព័ន្ធយុវជនស្រលាញ់ សន្តិភាព ជាច្រើនរូបផងដែរ ។ សិក្ខាសាលានេះប្រារព្ធក្នុងគោលបំណង ដើម្បីពង្រឹងអក្ខរាវិរុទ្ធខ្មែរ ក្រមសីលធម៌លើវេទិការ ឬផ្សាយផ្ទាល់, ស្វែងយល់ពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, ស្វែងយល់ពីការប្រយុទ្ធប្រឆាំងជួញដូរគ្រឿងញៀន ពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ដែលផ្តល់កិត្តិយសធ្វើជាវាគ្មិនក្នុងអង្គសិក្ខាសាលានេះ ៕

រូបភាព៖ ក្រសួងព័ត៌មាន


   

Official Telegram NCCT Cambodia