ការផ្សព្វផ្សាយការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងឱកាសពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ នាពេលខាងមុខនេះ របស់គ.ខ.ប.ជ ខេត្តត្បូងឃ្មុំ

BY SOM SIVWIN

Published on 17 Oct, 2023

គ.ខ.ប.ជ ត្បូងឃ្មុំ៖ លេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តត្បូងឃ្មុំ ដឹកនាំដោយលោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន បានដឹកនាំក្រុមលេខាធិការដ្ឋាន ក្រុមជំនាញទាំង ០៦ ធ្វើការចងបដា ពាក្យស្លោកចំនួន ២០ពាក្យស្លោក នៅកន្លែងអុំទូក ស្ដង់តាំងពិពណ៌ កន្លែងប្រជុំតន្ត្រី និងបានណែនាំ ទូរទស្សន៍ និងវិទ្យុជាតិត្បូងឃ្មុំ ធ្វើការផ្សព្វផ្សាយ និងដាក់ពាក្យស្លោករត់លើកអេក្រង់ពេលកំពុងផ្សាយផ្ទាល់ ក្នុងឱកាសពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ។  ការផ្សព្វផ្សាយនេះ មានគោលបំណង​ដើម្បីបង្កើនការយល់ដឹងអំពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស   បង្ការទប់ស្កាត់ភាពរងគ្រោះពីអំពើជួញដូរមនុស្សដល់ប្រជាពលរដ្ឋទូទៅ  និងឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលទី០៧ នៃរដ្ឋសភា ។

 

    


   

Official Telegram NCCT Cambodia