បទឧទ្ទេសនាមក្នុងវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ស្តីពីការរៀបចំផែនការសកម្មភាពរយៈពេល១ឆ្នាំ និងរយៈពេល៥ឆ្នាំ ដល់សមាជិកលេខាធិការដ្ឋានគ.ខ.ប.ជ ខេត្តសៀមរាប។

BY HAKLIENG

Published on 27 Aug, 2018

(សៀមរាប)៖ ថ្ងៃអង្គារ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ២១ ខែសីហា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តសៀមរាប លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ បានអញ្ជើញជាអធិបតី និងធ្វើបទឧទ្ទេសនាមក្នុងវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ស្តីពីការរៀបចំផែនការសកម្មភាពរយៈពេល១ឆ្នាំ និងរយៈពេល៥ឆ្នាំ ដល់សមាជិកលេខាធិការដ្ឋានគ.ខ.ប.ជ ខេត្តសៀមរាប។ អញ្ជើញចូលរួមក្នុងវគ្គណ្តុះបណ្តាលនេះ លោកព្រះរាជអាជ្ញាសាលាដំបូងខេត្ត លោកស្រីអភិបាលរងខេត្ត អភិបាល អភិបាលរងគ្រប់ស្រុក ប្រធាន និងអនុប្រធានមន្ទីរ មន្រ្តីឃុំសង្កាត់ ជុំវិញខេត្តសៀមរាប អង្គការសង្គមស៊ីវិល ដែលដៃគូរអនុវត្តការងារសរុបចំនួន៨២រូប។

វគ្គនេះរៀបចំឡើង ដើម្បីពង្រឹងសមត្ថភាពលើការរៀបចំផែនការសកម្មភាព ឲឆ្លើយតបនឹងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលគណៈកម្មាធិការជាតិ គ.ជ.ប.ជ ផែនការវិនិយោគរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំសង្កាត់ លើការបង្ការទប់ស្កាត់ ការការពារ អន្តរាគមន៍ និងការអនុវត្តច្បាប់ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស​


  

រក្សាសិទ្ធគ្រប់យ៉ាង© ២០១៧

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស