កិច្ចប្រជុំពិភាក្សា​ ​ ស្តីអំពី​ការរៀបចំក្រុមការងារ​ និង​យន្តការ​ ទទួលពលករ​ ពលការនី​កម្ពុជា ដែលបញ្ជូនមកពីប្រទេសថៃ​

BY HAKLIENG

Published on 15 Aug, 2018

អគ្គលេខាធិការដ្ឋាន​ គ.ជ.ប.ជ​ ៖​ ​ថ្ងៃ​ពុធ​ ៤កើត​ ខែ ស្រាពណ៍​ ឆ្នាំ​ ច​ សំរឹទ្ធិស័ក ព.ស​ ២៥៦២ ត្រូវ​នឹង​ ថ្ងៃទី​១៥ ខែ​សីហាឆ្នាំ​ ២០១៨​ វេលា​ម៉ោង​ ៩ និង​ ០០នាទី​ នៅ​ សាល​ប្រជុំ​ អគ្គលេខាធិការដ្ឋាន​ គ.ជ.ប.ជ.​ មានកិច្ចប្រជុំពិភាក្សា​ ​ ស្តីអំពី​ការរៀបចំក្រុមការងារ​ និង​យន្តការ​ ទទួលពលករ​ ពលការនី​កម្ពុជា ដែលបញ្ជូនមកពីប្រទេសថៃ​ ជាមួយ​ ក្រសួង​ ស្ថាបន័​ពាក់ពន្ធ័​ ។ ក្នុងកិច្ចប្រជុំនេះដឹកនាំដោយលោកជំទាវ​ ជូ​ ប៊ុនអេង​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ និង​ ជាអនុប្រធានអចិន្ត្រៃយ៍​ គ.ជ.ប.ជ​ និង​ ឯកឧត្តមនាយឧត្តមសេនីយ៍​ ថោង​ សំអាត​ អគ្គលេខាធិការ​ គ.ជ.ប.ជ​ ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន​ ឯកឧត្តម​ លោកជំទាវ​ អគ្គលេខាធិការរង​ ប្រធាន​ អនុប្រធាន​នាយកដ្ឋាន​ នៃ​ គ.ជ.ប.ជ​ និង​ ឯកឧត្តម​ លោកជំទាវ​ អស់លោក​ លោកស្រី​ តំណាងមកពី​ ក្រសួង​ ស្ថាបន័​ ពាក់ពន្ធ័​ ជាច្រើនទៀត​ ។


   

Official Telegram NCCT Cambodia