កិច្ចប្រជុំពិភាក្សា​ ស្តី​ពីការរៀបចំ​វេទិកាអន្តរសាសនាថ្នាក់ជាតិ​ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស​ លើកទី​២

BY HAKLIENG

Published on 14 Aug, 2018

(រាជធានីភ្នំពេញ​) អគ្គលេខាធិការដ្ឋាន​ គ.ជ.ប.ជ​ ៖​ ​ថ្ងៃច័ន្ទ ៣​កើត​ ខែស្រាពណ៍​ ឆ្នាំ​ច​ សំរឹទ្ធិស័ក ព.ស​២៥៦២ ត្រូវ​នឹង​ ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ៨​ និង​៣០នាទី​ នៅ​សាល​ប្រជុំ​អគ្គលេខាធិការដ្ឋាន​ គ.ជ.ប.ជ  មានកិច្ចប្រជុំពិភាក្សា​ ស្តី​ពីការរៀបចំ​វេទិកាអន្តរសាសនាថ្នាក់ជាតិ​ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស​លើកទី​២​ ដឹកនាំដោយលោកជំទាវ​ ជូ​ ប៊ុនអេង​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ និង​ជាអនុប្រធានអចិន្ត្រៃយ៍​ គ.ជ.ប.ជ​ និង​ ឯកឧត្តម នាយឧត្តមសេនីយ៍​  ថោង​ សំអាត​ អគ្គលេខាធិការ​  គ.ជ.ប.ជ​ ។   អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន​ ឯ.ឧ​ សារ៉ាយ​ ឆុន​ រដ្ឋលេខាធិការក្រសួងធម្មការ​ និង​ សាសនា​ (តំណាងសាសនាព្រះពុទ្ធ)​ ឯកឧត្តម​ លោក​ជំទាវ​ ជាអគ្គលេខាធិការរង​ ប្រធាន​ អនុប្រធាននាយកដ្ឋាន​ គ.ជ.ប.ជ​ តំណាងអង្គការ​ Caritas Cambodia  តំណាងសាសនាកាតូលិក​កម្ពុជា​ តំណាង​សាសនាអ៊ីស្លាមកម្ពុជា  ។


   

Official Telegram NCCT Cambodia