កិច្ចប្រជុំចង្អៀតពិភាក្សាលើ "បញ្ហាពពោះជំនួស" ដែលត្រូវបានបង្ក្រាបកាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៨

BY OFFICER

Published on 13 Jul, 2018

(អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ)៖ ថ្ងៃសុក្រ ១​ កើតខែ​ទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី​ ១៣​ខែ​ កក្កដា ឆ្នាំ២០១៨ មានកិច្ចប្រជុំចង្អៀតពិភាក្សាលើ "បញ្ហាពពោះជំនួស" ដែលត្រូវបានបង្ក្រាបកាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៨។ កិច្ចប្រជុំនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍​គ.ជ.ប.ជ ឯ.ឧ​ នាយឧត្តមសេនីយ៍​ ថោង​ សំអាត​ អគ្គលេខាធិការ​ នៃអគ្គលេខាធិការដ្ឋាន​ គ.ជ.ប.ជ​ អញ្ជើញចូលរួមក្នុងអង្គប្រជុំនេះមាន ឯ.ឧ ជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការអយ្យការក្រសួងយុត្តិធម៌ ឯ.ឧ​ ប្រធានសាលាដំបូងរាជធានីភ្នំពេញ​ លោកជំទាវ​ នាយ​ ឧត្តមសេនីយ៍​ អគ្គស្នងការរង​ ឯ.ឧ​ ឧត្តមសេនីយ៍​ឯក​ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស​ និង​ ការពារអនីតិជន​ នៃអគ្គស្នងការ​ដ្ឋាននគរបាលជាតិ​ ស្នងការរងទទួលបន្ទុកប្រឆាំងការជួញដូរមនុស្សរាជធានីភ្នំពេញ​ និង​ ឯ.ឧ លោកជំទាវ ជាអគ្គលេខាធិការរង លោក/លោកស្រី ជាប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន គ.ជ.ប.ជ តំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ។

គួររំលឹកផងដែរថា ករណីជួលស្រ្តីពពោះជំនួស កន្លងមកកើតមាននៅ​បណ្តាប្រទេសដែលមានការរីកចម្រើននៅខាងអឺរ៉ុប ក្រោយបណ្តាប្រទេសទាំងនោះពិនិត្យឃើញថាអំពើនេះជាការរំលោភសិទ្ធិរបស់ស្រ្តី រួចមានវិធានការរឹតបន្តឹងករណីនេះធ្វើឲមានការហូរចូលមក ប្រទេសថៃ នេប៉ាល់ ក្រោយមកបន្តចូលដល់កម្ពុជា។ នៅប្រទេសកម្ពុជា ពិសេសរាជធានីភ្នំពេញ ហាក់ដូចជាមានផាសុខភាពក្នុងករណីពពោះជំនួស និងចំណាយកម្រិតទាបបន្ទាប់ពីប្រទេសឥណ្ឌា ថៃ និងស្រីលង្កាបានបិទ៕


  

រក្សាសិទ្ធគ្រប់យ៉ាង© ២០១៧

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស