កិច្ចប្រជុំពិភាក្សារៀបចំ ផែនការយុទ្ធសាស្រ្តជាតិ ០៥ឆ្នាំបន្ត ២០១៩-២០២៣

BY SOM SIVWIN

Published on 14 Jun, 2018

(ទីស្តីការក្រសួងមហាផ្ទៃ​) ៖​ នៅពេលរសៀល ថ្ងៃអង្គារ​ ១៤​រោជ​ ខែជេស្ឋ​ ឆ្នាំច​ សំរឹទ្ធិសក័​ ព.ស​២៥៦២​ ត្រូវនឹងថ្ងៃទី​ ១២​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​   អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានរៀបចំកិច្ចប្រជុំពិភាក្សារៀបចំ​ ផែនការយុទ្ធសាស្រ្តជាតិ​ ០៥ឆ្នាំបន្ត​ ២០១៩​-២០២៣​ ។ កិច្ចប្រជុំនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព​  លោកជំទាវ​ ជូ​ ប៊ុន​អេង​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ និង​ជាអនុប្រធានអចិន្រ្តៃយ៍​ គ.ជ.ប.ជ​​ ឯកឧត្តមនាយឧត្តមសេនីយ៍​ ថោង​ សំអាត​ អគ្គលេខាធិការ​ នៃ​ គ.ជ.ប.ជ​​ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន​ ឯ.ឧ​ លោកជំទាវ​ អគ្គលេខាធិការរង​ ប្រធានលេខាធិការដ្ឋានរដ្ឋបាល​ សរុប​  ប្រធានក្រុមជំនួយកិច្ចការ​ នៃអគ្គលេខាធិការដ្ឋាន​ គ.ជ.ប.ជ​​ ឯ.ឧ​ លោកជំទាវ​ លោក​ លោកស្រីតំណាងក្រសួង​ ស្ថាប័នពាក់ព័ន្ធ និង​តំណាងអង្គការដៃគូ​ ក្រៅរដ្ឋាភិបាលជាច្រើន​ទៀត។

ផែនការសកម្មភាព និងយុទ្ធសាស្រ្តស្តីពីការប្រយុទ្ធប្រឆំាងអំពើជួញដូរមនុស្ស ២០១៩-២០២៣ ត្រូវបានរៀបចំឡើងដោយមានការចូលរួមពិភាក្សា ផ្លាស់ប្តូរយោបល់ដើម្បីប្រមូលធាតុចូលពីគ្រប់ផ្នែក គ្រប់កម្រិត និងគំនិតផ្តួតផ្តើមសម្រាប់កសាងយុទ្ធសាស្រ្ត និងសកម្មភាពជាក់លាក់ដែលត្រូវអនុវត្ត។ សកម្មភាពមួយចំនួន ត្រូវបានអនុវត្តក្នុងឆ្នាំ២០១៨ រួចហើយដែលនឹងត្រូវបន្តអនុវត្តនៅឆ្នំាបន្តបន្ទាប់ទៀត។ រាជរដ្ឋាភិបាលកម្ពុជា​បាននឹងកំពុងយកចិត្តទុកដាក់អនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងបានជម្រុញអនុវត្តអនុសញ្ញាអន្តរជាតិ ស្តីពីការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង និងពិធីសារស្តីពីការទប់ស្កាត់ ការបង្រ្កាប និងដាក់ទណ្ឌកម្មការជួញដូរមនុស្សជាពិសេសស្រ្តី និងកុមារដែលព្រះរាជាណាចក្រកម្ពុជាចូលជាភាគី។

 

 


  

រក្សាសិទ្ធគ្រប់យ៉ាង© ២០១៧

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស