ពិធីផ្សព្វផ្សាយរបាយការណ៍ឆ្នាំ២០១៧ និងទិសដៅឆ្នាំ២០១៨ របស់គណ:កម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ

BY SOM SIVWIN

Published on 30 May, 2018

(ក្រសួងមហាផ្ទៃ)៖ ​ថ្ងៃចន្ទ័​ ៨កើត ខែជេស្ឋ ​ ឆ្នាំ​ច​ សំរឹទ្ធិសក័ ព.ស​២៥៦២ ត្រូវ​នឹង​ ថ្ងៃទី​២២​ ខែ​ឧសភា ឆ្នាំ​២០១៨​ នៅទីស្តីការក្រសួងមហាផ្ទៃ​បានប្រារព្ធកម្មវិធី​ ផ្សព្វផ្សាយរបាយការណ៍ឆ្នាំ២០១៧​ និង​ទិសដៅឆ្នាំ​២០១៨​ របស់គណ:កម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​  និង​ជាប្រធាន​ គ.ជ.ប.ជ​ ។ អញ្ចើញ​ចូលរួមក្នុងកម្មវិធីនេះមាន​ ឯ.ឧ​ វង​ សូត​ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច​ អតីតយុទ្ឌជន​ និង​យុវនីតិសម្បទា​ ជាអនុប្រធាន គ.ជ.ប.ជ ឯកឧត្តម​ លោកជំទាវ​ តំណាងក្រសួង​ ស្ថប័ន​ ឯកឧត្តមលោកជំទាវ​ អភិបាល​ អភិបាលរងខេត្ត​ ស្នងការរងទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស​ អគ្គរដ្ឋទូត និងតំណាងអ​ង្គទូតមួយចំនួន​ អង្គការក្រៅរដ្ឋាភិបាលដៃគូជាច្រើនទៀត​ ។

របាយការណ៍ជាតិ ស្តីពីលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ នេះគឺជាការបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាប្រកបដោយការទទួលខុសត្រូវ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គជបជ ដែលមានក្រសួងស្ថាប័ន មន្ទីរ អង្គភាព ជាសមាជិក ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការដៃគូរអភិវឌ្ឍន៍អន្តរជាតិ អង្គការសង្គមស៊ីវិលក្នុងស្រុក និងស្ថានតំណាងព្រះរាជាណាចក្រកម្ពុជាប្រចាំនៅក្រៅប្រទេស។ លទ្ធផលការងារឆ្នាំ២០១៧ បានបញ្ជាក់អំពីភាពរីកចម្រើន ក៏ដូចជាភាពប្រឈម និងចំណុចសេសសល់ទាំងឡាយ ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវបន្តខិតខំមិនអាចប្រហែសបាន ដើម្បីការពារប្រជាជន ក៏ដូចជាមនុស្សជាតិពីភាពរងគ្រោះដោយអំពើជួញដូរមនុស្សគ្រប់រូបភាព និងដើម្បីបង្កើតភាពសុខសាន្ត និងសុខដុមនីយ៍កម្មក្នុងគ្រួសារ និងក្នុងសង្គមជាតិទាំងមូល។ ប្រសិនបើមិនមានការប្រឹងប្រែងទាំងអស់នេះទេ នោះអំពើកេងប្រវ័ញ្ចរំលោភបំពាន និងជួញដូរមនុស្សនឹងកាន់តែសកម្ម កាន់តែឃោរឃៅ ហើយរីករាលដាលកាន់តែខ្លាំងជាងនេះទៅទៀត៕

\

 


   

Official Telegram NCCT Cambodia