ដំណើរទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលពិសេសរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា និងពិធីអបអរទិវាសាធារណរដ្ឋលើកទី៦៩ នៅទីក្រុង ញូវដែលី (New Delhi) ប្រទេសឥណ្ឌា

BY HAKLIENG

Published on 25 Jan, 2018

(ឥណ្ឌា)៖ ចាប់ពីថ្ងៃ៨កើត ខែមាឃ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃ១២កើត ខែមាឃ ព.ស២៥៦១ ត្រួវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨នេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍(គ.ជ.ប.ជ) តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន(គ.ជ.ប.ជ) បានអញ្ជើញជាគណៈប្រតិភូ ក្នុងដំណើរទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលពិសេសរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា និងពិធីអបអរទិវាសាធារណរដ្ឋលើកទី៦៩ នៅទីក្រុង ញូវដែលី (New Delhi) ប្រទេសឥណ្ឌាដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបនោះផងដែរ ភាគីខាងរដ្ឋាភិបាលឥណ្ឌា រួមនឹងភាគីក្រសួងមហាផ្ទៃដែលមានលោកជំទាវ​ ជូ​ បុ៊ន​អេង​ ជាតំណាង នឹងត្រូវចុះហត្ថលេខាលើឯកសារចំនួន២ មានដូចជា ៖ ១-អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ សម្រាប់បង្ការ -ទប់ស្កាត់ អំពើជួញដូរមនុស្ស ជាពិសេសស្ត្រី កុមារ និងការរងគ្រោះ ការស្តារឡើងវិញ ការធ្វើមាតុភូមិនិវត្តន៍ និងការធ្វើសមាហរណកម្មជនរងគ្រោះដោយអំពើជួញដូរ។ ២-សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់លើបញ្ហាព្រហ្មទណ្ឌ៕


  

រក្សាសិទ្ធគ្រប់យ៉ាង© ២០១៧

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស