សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី កតិកាសកល ស្តីពី ទេសន្តរប្រវេសន៍ប្រកបដោយ សុវត្ថិភាព ភាពស្របច្បាប់ និងប្រក្រតីភាព

BY HAKLIENG

Published on 13 Oct, 2017



ព្រឹកថ្ងៃទី១០ ខែតុលានឆ្នាំ២០១៧ នៅសណ្ឋាគារអុីនធើខនធីណិនថល មានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី កតិកាសកល ស្តីពី ទេសន្តរប្រវេសន៍ប្រកបដោយ សុវត្ថិភាព ភាពស្របច្បាប់ និងប្រក្រតីភាពក្រោមអធិតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ ជ ប ជ) ។

     អញ្ជើញចូលរួមនាឱកាសនោះរួមមាន ឯឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម ជាអគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន អភិបាលរង រាជធានី ខេត្ត និងតំណាងអង្គការដៃគូពាក់ពន្ធ័ជាច្រើនរូបទៀត។

  

រក្សាសិទ្ធគ្រប់យ៉ាង© ២០១៧

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស