វេទិកាអន្តរសាសនាថ្នាក់ជាតិនៅកម្ពុជា​ ពិធីសូត្រធម៌​ អធិដ្ឋាន​ និងបញ្ជូនសារ​ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស​ និងបញ្ចប់ទាសភាពសម័យទំនើប​

BY HAKLIENG

Published on 14 Sep, 2017



នារសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ វេទិកាអន្តរសាសនាថ្នាក់ជាតិលើកទី១ នៅកម្ពុជា​ ពិធីសូត្រធម៌​ អធិដ្ឋាន​ និងបញ្ជូនសារ​ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស​ និងបញ្ចប់ទាសភាពសម័យទំនើប ក្រោមអធិបតីភាព សម្តេចក្រឡាហោម​ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ក្រៅពីផ្នែក សាសនា ក៏មានអង្គការដៃគូ អង្គការការីតាសកម្ពុជា​ បានគៀងគរ អង្គការដៃគូដទៃទៀត ដែលមានឆន្ទៈធ្វើឲ្យមានព្រឹត្តិការណ៍នេះឡើង ហើយមានការចូលរួមពី សាសនិកនៃសាសនា៤ធំៗ គឺព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រិស្តសាសនា កាតូលិក និង គ្រិស្តបរិស័ទដំណឹងល្អ។ សាសនិកនៃសាសនាទាំង៤បានឯកភាពគ្នារៀបចំជា វេទិកាអន្តរសាសនា រួមជាមួយ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ប្រមុខដឹកនាំ នៃព្រះពុទ្ធសាសនា គ្រីស្ទសាសនាកាតូលិក គ្រិស្តបរិស័ទដំណឹងល្អ និង គណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាម ព្រមទាំង ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្នុងរាជរដ្ឋាភិបាល អង្គការ មិនមែនរដ្ឋាភិបាលជាតិ និង អន្តរជាតិ យុវជន យុវនារី ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលជាអំពើឃោរឃៅ និង ជាអំពើបាបដ៏ធ្ងន់ធ្ងរ ដែលជនល្មើសបានប្រព្រឹត្តទៅលើជនរងគ្រោះជាមនុស្ស គ្រប់វ័យតាំងពីទារក កុមារ យុវវ័យ មនុស្សពេញវ័យ មនុស្សចាស់គ្រប់ភេទឥតរើសមុខ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរបាត់បង់ សិទ្ធិជាមនុស្សបាត់បង់ សេចក្តីសុខក្នុងគ្រួសារ ខូចខាតសុខភាព ផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ រហូតដល់ អាយុជីវិតរបស់មនុស្សរៀងរាល់ថ្ងៃរាប់លាននាក់ នៅលើពិភពលោក នៅសាលកោះពេជ្រ។


  

រក្សាសិទ្ធគ្រប់យ៉ាង© ២០១៧

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស