កិច្ចប្រជុំស្តីពី៖ "រួមគ្នាបញ្ឈប់ទាសភាពសម័យទំនើប - ចាប់ផ្ដើមសកម្មភាពពីអ្នក និងពីឥឡូវ"

BY HAKLIENG

Published on 14 Sep, 2017

កិច្ចប្រជុំស្តីពី៖ "រួមគ្នាបញ្ឈប់ទាសភាពសម័យទំនើប - ចាប់ផ្ដើមសកម្មភាពពីអ្នក និងពីឥឡូវ"

តំណាងរដ្ឋាភិបាល និងអ្នកធុរកិច្ចពី៤៥ប្រទេសនិងអ្នកពាក់ព័ន្ធ បានជួបជុំគ្នានៅទីក្រុង Perth ប្រទេស Australia ដើម្បីធ្វើសេចក្ដីប្រកាស និងផែនការរួមគ្នា បញ្ឈប់ទាសភាពសម័យទំនើបនៅក្នុងសង្វាក់ផលិតកម្ម រួមទាំងការបំរើសេវាកម្ម នា Government House of Perth, Australia ។
ថ្ងៃទី២៤ -២៥ ខែសីហា ឆ្នាំ២០១៧ កិច្ច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា និងអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការរវាងផ្នែកឯកជន និងរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (ទាសភាពសម័យទំនើប) អញ្ជើញចូលរួមវេទិការជំនួបរវាងតំណាងរដ្ឋាភិបាល និងអ្នកធុរកិច្ចនៅទីក្រុង Perth ប្រទេស Australia ។ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ជាតំណាងរដ្ឋាភិបាល ឯកឧត្ដម ឆាល វណ្ណ នាយករងប្រតិបត្តិនិងជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា ជាតំណាងផែ្នកឯកជន លោកជំទាវ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ទទួលបន្ទុកក្រុមជំនួយសហប្រតិបត្តិការអន្តរជាតិ ។


   

Official Telegram NCCT Cambodia