សន្និសិទអន្តរជាតិ កិច្ចសហប្រតិបត្តិការទ្វេរភាគីលើកទី២ កម្ពុជា-ថៃ ស្តីពីទេសន្តរប្រវេសន៍ការងារ និងអំពើជួញដូរមនុស្ស។

BY HAKLIENG

Published on 06 May, 2019

ក្រុងសៀម រាប ៖ នៅព្រឹកថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅសណ្ឋាគារអង្គរមៀរ៉ាខល (Angkor Miracle)ខេត្តសៀមរាប លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានអញ្ជើញជាអធិបតីភាពបើកអង្គសន្និសិទអន្តរជាតិ កិច្ចសហប្រតិបត្តិការទ្វេរភាគីលើកទី២ កម្ពុជា-ថៃ ស្តីពីទេសន្តរប្រវេសន៍ការងារ និងអំពើជួញដូរមនុស្ស។ អញ្ជើញចូលរួមក្នុងអង្គសន្និសិទ មានលោកជំទាវ យូ សុភា អភិបាលរងខេត្តសៀមរាប និង ជា អនុប្រធានអចិន្ត្រយ៍ គ.ខ.ប.ជ លោកជំទាវអគ្គលេខាធិការរងទទួលបន្ទុកការងារសហប្រតិបត្តិការអន្តរជាតិ គ.ជ.ប.ជ តំណាងមន្ទីរការងារពីប្រទេសថៃ តំណាងការងារពីខាងភាគីកម្ពុជា អាជ្ញាធរមានសមត្ថកិច្ច ប្រតិភូសហភាពអឺរ៉ុប ទីភ្នាក់ងារអង្គការសហប្រជាជាតិ តំណាងអង្គការសង្គមស៊ីវិល វិស័យឯកជនមួយចំនួនដែលជាអ្នកអនុវត្តការងារ សរុបប្រមាណ៧០នាក់។ សន្និសិទពិភាក្សានេះនឹងធ្វើឡើងមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែមេសា ឆ្នាំ២០១៩នេះ គោលបំណងបង្កើតជាការសន្ទនាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធកម្ពុជា និងថៃ។ សន្និសិទនេះក៏បានលើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍ ពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយផ្សេងៗទាក់ទងនឹងការលើកកម្ពស់ការធ្វើចំណាកស្រុកដោយស្របច្បាប់ពីបណ្តាភ្នាក់ងារពាក់ព័ន្ធផ្សេងៗ។ (អត្ថបទ ដោយ សោម សុីវវីន)



រក្សាសិទ្ធគ្រប់យ៉ាង© ២០១៧

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស




Page generated in 0.0351 seconds, with 8 database query.