សន្និសីទប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ(ACTIP) និងផែនការសកម្មភាពអាស៊ាន

BY HAKLIENG

Published on 26 Mar, 2019

(សាំងហ្គាពួរ)៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃ្តយ៍(គជបជ) បានអញ្ជើញចូលរួមសន្និសីទអាស៊ានស្តីពីសារៈសំខាន់នៃបញ្ហាផ្នែកច្បាប់ក្នុងតំបន់ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ ដែលរៀបចំឡើងនៅប្រទេសសាំងហ្គាពួរ។

សន្និសីទថ្នាក់អាស៊ាននេះ ត្រូវបានរៀបចំឡើងដោយមានការគាំទ្រពីសហរដ្ឋអាមេរិក និងទទួលស្គាល់នូវកិច្ចសហការថ្នាក់តំបន់ថាមានសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងចង់ឲបណ្តាប្រទេសក្នុងតំបន់ បានចែករំលែកបទពិសោធន៍ និងការប្តេជ្ញាចិត្តក្នុងការអនុវត្តអនុសញ្ញាអាស៊ាននិងគោលការណ៍នានា ដែលក្នុងនោះក៍មានបញ្ហាទេសន្តរប្រវេសន៍ សម្រាប់ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ(ACTIP) និងផែនការសកម្មភាពអាស៊ាន។ ដោយឡែកចំពោះកម្ពុជាគេចង់បានការចែករំលែកអំពីសក្តានុពល និងកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលបានធ្វើការងារជាអន្តរក្រសួង ។

សន្និសីទក៏នឹងធ្វើផងដែរលើផែនការអាស៊ាន ក្នុងការពង្រឹងនីតិរដ្ឋ និងការត្រួតពិនិត្យព្រំដែនរវាងប្រទេសសមាជិកក្នុងតំបន់ និងបង្កើតឡើងនូវបទដ្ឋានអនុវត្ត និងកម្រិតអប្បបរមានៃច្បាប់ ដែលសម្រួលដល់ការងារផ្តន្ទាទោសករណីអំពើជួញដូរឆ្លងដែន៕


   

Official Telegram NCCT Cambodia